ល្បែងហ្គេមបាញ់ត្រីដ៏ធំ បានបើកលេងជាប្រចាំ គ្មានសមត្ថកិច្ចជំនាញ ក្នុងមូលដ្ឋានចុះបង្រ្កាប នៅចំណុចផ្ទះលេខ5 ផ្លូវលេខ78 សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ
ចេញផ្សាយ,នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣ ដោយទីភ្នាក់ងារសារព័ត៌មាន អេចអញូស៍ ធីវី(HR NEWS TV) ល្បែងហ្គេមបាញ់ត្រីដ៏ធំ មានយីហោឈ្មោះអក្សរ ចិន បានបើកលេងជាប្រចាំ ដូចជាគ្មានការរំខានដល់សមត្ថកិច្ចជំនាញក្នុងមូលដ្ឋាន ដែលមានទីតាំងស្ថិតនៅចំណុចផ្ទះលេខ5 ផ្លូវលេខ78 សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
បើទោះប្បីជាមានការចេញផ្សាយតាមរយៈ អង្គភាពសារព័ត៌មាន ជាច្រើនអង្គភាពយ៉ាងណាក្តី ក៏ ល្បែងហ្គេមបាញ់ត្រីដ៏ធំ នៅចំណុចទីតាំងខាងលើមិនខ្លាចញញើត និងព្រឺរោម អ្វីបន្តិចសោះ នៅតែដំណើរការបើកលេងបានយ៉ាងរលូន។
បើ យោង តាម អ្នកសារព័ត៌មាន ដែលបានចុះទៅដល់ចំណុចទីតាំងខាងលើ បាននិយាយថា មុននិងធ្វើការចេញផ្សាយ គឺពួកគាត់ព្យាយាមផ្តល់ព័ត៌មាននេះទៅសមត្ថកិច្ចជំនាញមូលដ្ឋានដែរ តែមិនដឹងជាយ៉ាងម៉េចនៅតែដំណើរការបើកលេងបាន។
រហូតដល់ប្រភពមួយចំនួនបានលើកឡើងជាចម្ងល់ដែរ ថា នៅក្នុងមូលដ្ឋានទាំងមូលមានទាំងមន្រ្តីសមត្ថកិច្ចជំនាញ មានទាំងមន្រ្តីស៊ីវិលជំនាញមិចបានពួកគាត់មិនដឹង? ឬ ចាំតែអ្នកសារព័ត៌មានរាយការឱ្យ និងចាំតែអ្នកសារព័ត៌មានធ្វើការចុះផ្សាយទើបបានដឹង! នេះហើយគឺជាចំណុច ខ្សោយ ចំណុចខ្លាំង របស់ សមត្ថកិច្ចជំនាញ ក្នុងមូលដ្ឋាន និង មន្រ្តីជំនាញស៊ីវិល ក្នុងមូលដ្ឋាន ដែលដឹងហើយធ្វើមិនដឹង ដូចជាត្រូវថ្នាំសណ្តុំរបស់មេល្បែង។
ហេតុដូចច្នោះហើយ ទីភ្នាក់ងារសារព័ត៌មាន អេចអញូស៍ ធីវី 《HR NEWS TV》 សូមឲ្យមានការបំភ្លឺ ពី លោក កៀង ល័ក្ស អភិបាលខណ្ឌចំការមន និង លោក យិន សាន អធិការខណ្ឌចំការមន កុំឲ្យដូចសុភាសិតខ្មែរមួយបានលើកឡើងថា «មាន់ពងលើស្រូវ តែងតែស៊ីស្រូវ» ។ តាមរយៈលេខទូរស័ព្ទ÷ ០៧៧ ៣៤០ ០៥៩/០៩៨ ៣៨៦ ៤៤៩ ៕ សូមអរគុណ!