កាស៊ីណូ សុខ គីមម៉េង ចំណុចតន់ហន់ ខេត្តកំពត បានបើកលេង ល្បែងមាន់ជល់ និងអាប៉ោង យ៉ាងរលូន សមត្ថកិច្ចបែរជាមិនដឹង ស្ងាត់ដូចចោរលួចសេះ

 

ចេញផ្សាយថ្ងៃទី៥ ខែមីនា ឆ្នាំ២០២២
ខេត្តកំពត ÷ កាស៊ីណូ មានឈ្មោះថា សុខគីមម៉េង បានបើកលេង ល្បែងមាន់ជល់ អាប៉ោង យ៉ាងគគ្រឹកគគ្រេង តែសមត្ថកិច្ច អាជ្ញាធរ ដូចជាមិនដឹង នៅចំណុច ច្រកព្រំដែន កម្ពុជា-វៀតណាម ស្ថិតនៅចំណុច តន់ហន់ ភូមិព្រែកក្រើស ឃុំព្រែកក្រើស ស្រុកកំពង់ត្រាច ខេត្តកំពត ។

មតិជាច្រើនមានការងឿងឆ្ងល់ ថា តើអជ្ញាធរសមត្ថកិច្ចមានបានដឹងដែរឬទេ? ឬក៏ដឹងហើយបែរជាធ្វើមិនដឹង ថា កាស៊ីណូ មានឈ្មោះថា សុខគីមម៉េង បានបើកលេង ល្បែងមាន់ជល់ អាប៉ោង ។ ឬមួយម្ចាស់កាស៊ីណូ សុខ គីមម៉េង បានចែកភាគលាភដល់មន្រ្តីសមត្ថកិច្ច អជ្ញាធរ ថ្នាក់ក្រោមរហូតដល់មន្រ្តីសមត្ថកិច្ច អជ្ញាធរ ថ្នាក់លើ ទើបបាន កាស៊ីណូ សុខ គីមម៉េង នៅច្រកតន់ហន់ បើកលេងបានយ៉ាងរលូន ។

បើតាមទីភ្ញាក់ងារសាព័ត៌មាន អេចអរញូស៍ ធីវី (HR NEWS TV) ទទួលបានប៉ុន្មានថ្ងៃមុននៅចំណុចកាស៊ីណូខាងលើនេះ គឺមានបណ្តាញសារព័ត៌មានជាច្រើនបានផ្សាយរួចហើយតែមិនដឹងជាយ៉ាងមិចនៅតែបើកលេងបានយ៉ាងរលូនទៀត ឬមួយបានសម្របសម្រួលគ្នាដាក់កញ្ចប់លុយជាប្រចាំខែអស់ទៅហើយទើបបានស្ងាត់លែងផ្សាយ ។

ហេតុដូច្នោះហើយ សូម ឯកឧត្តម ម៉ៅ ធនិន អភិបាល នៃគណៈអភិបាលខេត្តកំពត និងលោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្ដកំពត សូមជួយសហការគ្នាចុះបង្រ្កាបទីតាំងកាស៊ីណូខាងលើផងទាន ។

ហើយបើកាស៊ីណូខាងលើមានច្បាប់ អនុញ្ញាតឱ្យបើកលេង មាន់ជល់ អាប៉ោង សូម ឯកឧត្តម ម៉ៅ ធនិន អភិបាល នៃគណៈអភិបាលខេត្តកំពត និងលោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្ដកំពត សូមជួយបំភ្លឺផង ។ សូមអរគុណ !