ភ្នំពេញ៖ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានចេញលិខិត ចុះថ្ងៃទី៤ ខែមីនា ឆ្នាំ២០២២ បានបន្តរកឃើញអ្នកឆ្លងថ្មីចំនួន ៣៦៦ករណី ជាប្រភេទអូមីក្រុង និងអ្នកជាសះស្បើយថ្មីចំនួន ៥០៧នាក់ និងអ្នកស្លាប់ថ្មីចំនួន ៥នាក់ ក្នុងនេៈមិនបានចាក់វ៉ាក់=០នាក់ និងករណីអូមីក្រុងឆ្លងក្នុងសហគមន៍ ១០៣១០ករណី និងករណីនាំចូលឆ្លងថ្មីចំនួន ២៦នាក់ និងករណីឆ្លងថ្មីក្នុងសហគមន៍ ៣៤០នាក់ សុទ្ធតែជាករណីបំប្លែងថ្មី អូមីក្រុង (Omicron) សម្រាប់ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២២។
ករណីសរុបទូទាំងប្រទេស 《កូវីដ-១៩》និងករណីបំប្លែងថ្មី អូមីក្រុង (Omicron) ៖
អ្នកឆ្លងសរុប= ១៣១,៧៣៨នាក់
អ្នកជាសះស្បើយសរុប= ១២៥,៥៣៦នាក់
អ្នកស្លាប់= ៣,០៣៨នាក់
អ្នកដំណើរពីបរទេសចំនួន ២០,៨៤៤នាក់៕
គូរបញ្ជាក់ថា សម្រាប់ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២២ មានករណីអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ ប្រភេទបំប្លែងថ្មីអូមីក្រុង ០៥នាក់ គឺមិនបានចាក់វ៉ាក់សាំង=០នាក់ ៕