សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី កំពុងមានទុក្ខធំ
ច្បាប់ធម្មជាតិ គ្មានអ្វីដែលអាចកំណត់បាន កើតចាស់ ឈឺស្លាប់ ការស្លាប់មិនប្រកាន់ អ្នកមានបុណ្យ អ្នកមានអំណាច អ្នកមានទ្រព្យធន់ មិនប្រកាន់វ័យ សញ្ជាត ឬភេទ បើអាយុដែលត្រូវអស់ហើយ ខំប្រឹងតវ៉ាយ៉ាងណា ក៏ច្បាប់ធម្មជាតិ មិនឲ្យវិលមកវិញដូចដើមឡើយ។
ដូចជាសំណេរយ៉ាងខ្លីរបស់ សម្តេចតេ ហ៊ុន សែន ដែលមានន័យថា÷ ក្រឹត្យក្រមធម្មជាតិ
ឆ្នាំមុនបាត់បង់បងប្រុស ឆ្នាំនេះបាត់បង់
ប្អូនថ្លៃស្រី។
ដូចជាពេលថ្មីៗ នេះ សម្តេចតេជោ ហ៊ុន សែន បានបាត់បង់ប្អូនស្រីថ្លៃ គឺ លោកជំទាវ ប៊ុន សុថា ហៅ ប៊ុន សាមហ៉ឹង ដែលត្រូវជាប្អូនស្រីបង្កើតសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ដែលទទួលមរណភាព ក្នុងជន្មាយុ៦៧ឆ្នាំ ដោយរោគាពាធ នៅវេលាម៉ោង ៦និង១៣នាទីល្ងាចថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៣នេះ។
កាលពីឆ្នាំមុន សម្តេចតេជោ ហ៊ុន សែន បានបាត់បង់ បងប្រុសបង្កើត សម្តេច ឧត្តមទេពញាណ ហ៊ុន ណេង បានទទួលមរណភាព ដោយជំងឺគាំងបេះដូង នៅរសៀលថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២២នេះ ក្នុងជន្មាយុ ៧២ឆ្នាំ៕