ភ្នំពេញ÷ ក្រសួងធនធានទឹក និងឧតុនិយម នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើការចេញផ្សាយនៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣ អោយសាធារណៈជនឲ្យបានជ្រាបថា ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ នេះ តំបន់ទំនាបកណ្តាល អាកាសធាតុអាចចុះត្រជាក់ក្នុងកម្រិតមធ្យម, តំបន់ខ្ពង់រាប ធាតុអាកាសអាចចុះត្រជាក់ពីមធ្យមទៅខ្លាំង ជាពិសេសខេត្តរតនៈគិរី ខេត្តមណ្ឌលគិរី ខេត្តព្រះវិហារ ខេត្តឧត្តរមានជ័យ សីតុណ្ហភាពអប្បបរមា អាចធ្លាក់ចុះមកនៅ ១៥-១៧°Cនៅពេលព្រឹកនឹងនៅពេលយប់ និងនៅតំបន់មាត់សមុទ្រ នឹងអាចមានខ្យល់បក់បោក លាយឡំ នឹងរលកសមុទ្រខ្ពស់។
ក្រសួងធនធានទឹក និងឧតុនិយម នៃព្រះរាជាណាចក្រកម្ពុជា សូមឲ្យបងប្អូនប្រជាពលរដ្ឋដែលរស់នៅតំបន់ភូមិសាស្រ្តដែលចុះត្រជាក់ខាងលើឲ្យមានការប្រុងប្រយ័ត្នខ្ពស់បំផុត ព្រមទាំងថែរក្សាសុខភាពបានល្អ៕