ពូទីន ថានឹងប្រើអាវុធប្រល័យលោក ដើម្បីគម្រាមតបតទៅ NATO ដោយពួក NATO បានប្រើច្បាប់ឃោឃៅលើប្រទេសគាត់ គឺនាំគ្នាដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរបំផុត
(ប្រភព Channel News Asia ) សង្ឈឹមថាបើគាត់បញ្ចារឱយប្រើអាវុធប្រល័យលោកមែន បញ្ជារការរុស្សុីនិងមិនស្តាប់បង្គាប់គាត៉ទៅចុះ ឬអាចនាំគ្នាទាញគាត់ទម្លាក់ពីអំណាចព្រោះគាត់កំពុងឆ្កួតពេញទីហើយ ។ ប្រសិនបើផ្ទុះសង្រ្គាម នុយក្លេអ៊ែរមែនវានិងបង្ករវិនាសកម្មធំធេងណាស់ ប្រទេសតូចៗដែលគ្មានអ្វីការពារខ្លួននិងបាត់បង់ជនជាតិពីផែនដីត្រឹមតែ២៤ម៉ោងប៉ុនណោះ ផែនដីនិងងងឹតរយះពេលដល់ទៅជាង១០ឆ្នាំ មនុស្ស សត្វ រុក្ខជាតិ និងងាប់ផុតពូជស្ទើគ្មានសល់ ទឹកភ្លៀងគឺពេញទៅដោយសារធាតុពុលនុយក្លែអែរ
ទន្លេ បឹង បួរ នានា និងកកអស់ សីតុណ្ហភាពនិងធ្លាក់ត្រជាក់-100សង្សាជាង ។ មហាសេដ្ឋីគ្រាក់ៗជំនិតនឹងរដ្ឋាភិបាលរុស្ស៊ីខាតបង់ទ្រព្យយ៉ាងតិច ១២០ ពាន់លានដុល្លារដោយសារសង្គ្រាមឈ្លានពានអ៊ុយក្រែន ។
ការឈ្លានពានរបស់រុស្ស៊ីប្រឆាំងអ៊ុយក្រែនមិនត្រឹមតែបង្កមហន្តរាយដល់អ៊ុយក្រែនតែមួយមុខទេ វាក៏ប៉ះពាល់ខ្លាំងដល់ក្រុមអភិជនរុស្ស៊ីជាច្រើននាក់ដែលស្ថិតនៅជុំវិញរបបដឹកនាំលោក វ្ល៉ាឌីមៀ ពូទីន ខ្លួនឯងដែរ។ ជាក់ស្តែង ទីផ្សារភាគហ៊ុនរុស្ស៊ីធ្លាក់ចុះស្រឹបៗ ខណៈដែលតម្លៃប្រាក់រូបរបស់រុស្ស៊ីធ្លាក់ចុះទាបខ្លាំងផងដែរ។
ទស្សនាវដ្តី Forbes ចុះផ្សាយការវាយតម្លៃរបស់រុស្ស៊ីកាលពីថ្ងៃ ២៤ កុម្ភៈ ដោយបង្ហាញ ថា មហាសេដ្ឋីគ្រាក់ៗនៅរុស្ស៊ីសរុបប្រហែល ១១៦ នាក់ដែលសុទ្ធតែជាជន្ទល់សេដ្ឋកិច្ចជាតិ និងអ្នកជ្រោមជ្រែងរបបដឹកនាំក្រុងម៉ូស្គូ បានខាតបង់ទ្រព្យក្នុងទំហំមិនតិចជាង ១២៦ ពាន់លានដុល្លារឡើយរាប់ចាប់ពីថ្ងៃ ១៦ ខែកុម្ភៈមក។
បើតាមទីភ្នាក់ងារព័ត៌មានរដ្ឋរុស្ស៊ី TASS ក្រោយពីបញ្ជាទ័ពឱ្យចូលឈ្លានពានអ៊ុយក្រែនហើយ លោក ពូទីន បានកោះប្រជុំជាមួយមហាសេដ្ឋីដែលមានឥទ្ធិពលបំផុតមិនតិចជាង ១៣ នាក់ក្នុងគោលបំណងសួរយោបល់។ ក្នុងចំណោមអ្នកទាំងនោះមានប្រធានក្រុមហ៊ុនប្រេង LUKOIL លោក Vagit Alekperov ម្ចាស់ក្រុមហ៊ុនរ៉ែលោក Vladimir Potanin ប្រធានធនាគារពាណិជ្ជ (Alfa-Bank លោក Pyotr Aven និងប្រធានក្រុមហ៊ុនផលិតរថភ្លើង Transmashholding លោក Andrei Guriev ម្ចាសភាគហ៊ុនក្រុមហ៊ុនឧស្សាហកម្ម និងហិរញ្ញវត្ថុ Safmar Group Mikhail Gutseriev ជាដើមផង។
តាមពិតទៅមហាសេដ្ឋីរុស្ស៊ីខ្លះមានឈ្មោះស្ថិតក្នុងបញ្ជីទណ្ឌកម្មលោកខាងលិចរួចតាំងពីឆ្នាំ ២០១៤ មកម្ល៉េះ ពោលគឺក្រោយរុស្ស៊ីលេបយកឧបទ្វីគ្រីមៀពីអ៊ុយក្រែន។
ប៉ុន្តែទណ្ឌកម្មថ្មី និងការគម្រាមដាក់ទណ្ឌកម្មបន្ថែមប្រឆាំងនឹងអ្នកជំនួញ និងមហាសេដ្ឋីរុស្ស៊ីផ្សេងទៀតពីសំណាក់អឺរ៉ុប និងអាមេរិក លើសពីក្រុមមនុស្សដែលស្និទ្ធនឹងលោកពូទីន បានបង្កការរង្គោះរង្គើរកាន់តែខ្លាំងដល់សេដ្ឋកិច្ចរុស្ស៊ី និងបណ្តាលឱ្យអភិជនទាំងនោះខាតបង់ទ្រព្យកាន់តែច្រើនថែមទៀត។