ចេញផ្សាយ,ដោយទីភ្នាក់ងារសារព័ត៌មាន អេចអរញូស៍ ធីវី(HR NEWS TV) នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២
ភ្នំពេញ៖ ទីតាំងល្បែងហ្គេមបាញ់ត្រីស៊ីសង់ដ៏ធំបង្កប់ក្នុងផ្ទះ២ល្វែង និងហ្គេមផ្សេងជាច្រើនប្រភេទស្ថិតក្នុងភូមិព្រែកទា សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ទីតាំងល្បែងហ្គេមបាញ់ត្រីស៊ីសង់ដ៏ធំបង្កប់ក្នុងផ្ទះ២ល្វែង និងហ្គេមផ្សេងជាច្រើនប្រភេទ ខាងលើនេះ គេបានរៀបចំយ៉ាងលំអិតដែលបានបិទទ្វារពីខាងមុខ និងបើទ្វារពីខាងក្រោយដើម្បីឲ្យភ្ញៀវជនជាតិចិនបានចូលលេង និយាយរួមទៅគេប្រើល្បិចបញ្ឆោត ដើម្បីបិទបាំងភ្នែក អ្នកសារព័ត៌មាន។
ជាផ្នែកមួយក្នុងការរួមចំណែកដើម្បីឲ្យប្រទេសជាតិមានការរីកចំរើន ភូមិ ឃុំ សង្កាត់ ស្រុក ខណ្ឌ រាជធានី ខេត្ត មានសុខសុវត្ថិភាព ដល់ប្រជាពលរដ្ឋ ទីភ្នាក់ងារសារព័ត៌មាន អេចអញូស៍ ធីវី (HR NEWS TV) សូមឲ្យលោក សក់ ចន្ទ័កញ្ញារិទ្ធ អភិបាលខណ្ឌពោធិ៍សែនជ័យ និងលោកវរសេនីយ៍ឯក ម៉ន វុធី អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ គួរតែចាត់វិធានការលើទីតាំងល្បែងហ្គេមបាញ់ត្រីស៊ីសង់ដ៏ធំបង្កប់ក្នុងផ្ទះ២ល្វែង ខាងលើនេះផង។
ទីភ្នាក់ងារសារព័ត៌មាន អេចអញូស៍ ធីវី 《HR NEWS TV》 រងចាំការបំភ្លឺ ពី លោក សក់ ចន្ទ័កញ្ញារិទ្ធ អភិបាលខណ្ឌពោធិ៍សែនជ័យ និងលោកវរសេនីយ៍ឯក ម៉ន វុធី អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ តាមរយៈលេខទូរស័ព្ទ÷ ០៧៧ ៣៤០ ០៥៩/០៩៨ ៣៨៦ ៤៤៩ ៕ សូមអរគុណ!