ភ្នំពេញ៖ នៅរសៀលថ្ងៃទី៧ ខែតុលា ឆ្នាំ២០២២ សាលាដំបូងរាជធានីភ្នំពេញ បានដំណើរការសវនាការមួយដោយចៅក្រមជំនុំជម្រះបានសម្រេចសាលក្រមជាស្ថាពរឲ្យលោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀន ចាញ់ក្ដី គណបក្សប្រជាជនកម្ពុជា និង គជប។
សាលក្រមស្ថាពរនេះដែរ ចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ តម្រូវឲ្យ លោក សុន ឆ័យ បង់លើប្រាក់ពិន័យចំនួន ៩លានរៀល និងផ្ដល់សំណងជំងឺចិត្តទៅគណបក្សប្រជាជន ៣ពាន់លានរៀល។
លោក ជូង ជូងី មេធាវី ការពារក្ដីឱ្យលោក សុន ឆ័យ បានលើកឡើងថា ចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ សម្រេចសាលក្រមជាស្ថាពរខាងលើគឺអយុត្តិធម៌មកលើកូនក្តីរបស់លោក ហើយលោក ជូង ជូងី នឹងពិភាក្សាជាមួយលោក សុន ឆ័យ ដើម្បីប្តឹងឡើងសាលាឧទ្ធរណ៍បន្ត៕