រុស្ស៊ី លែងអត់ធ្មត់ បើកការវាយប្រហារខ្នាតធំលើប្រទេសអ៊ុយក្រែន ណាតូ និងអាមេរិកកាំងដូចជាស្ងាត់ឈឹង

 

រុស្ស៊ីបានវាយប្រហារយ៉ាងចាស់ដៃទៅលើរដ្ឋធានីជាច្រើនប្រទេសអ៊ុយក្រែនលឺសូសំឡេងកាំភ្លើងផ្ទុះចេញពីរដ្ឋធានីនានា នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២

ប្រធានាធិបតី រុស្សីលោក វ្ល៉ាម៉ា ពូទីន ថ្ងៃព្រហស្បត៌នេះបានប្រកាសប្រតិបត្តិការយោធាចូលទៅកាន់តំបន់ភាគខាងកើតនៃអ៊ុយក្រែនបានព្រមានប្រទេសផ្សេងៗទៀតថាប៉ុនណាមួយដើម្បីជ្រៀកជ្រែកជាមួយសកម្មភាពរបស់រុស្ស៊ីនិងនាំឲ្យមានផលវិបាកដែលពួកគេមិនដែលឃើញ ។ ភ្លាមៗបន្ទាប់ពីពូទីនបានប្រកាសការផ្ទុះដ៏ធំត្រូវបានគេលឺនៅក្នុងទីក្រុង និងតំបន់ផ្សេងៗទៀតនៃប្រទេសអ៊ុយក្រែន ។ រុស្ស៊ីបានវាយប្រហារការបាញ់កាំភ្លើងធំ និងទំនងដោយបាញ់មីស៊ីល រហូតឈ្លានពានវាយប្រហារទីតាំងយោធាជាច្រើនកន្លែង។

រដ្ឋមន្រ្តីការបរទេសអ៊ុយក្រែន លោក ឌីមីក្រូ គូលីបា បាននិយាយថា ទីក្រុង អ៊ុយក្រែនដែលមានសន្តិភាពស្ថិតក្រោមការវាយប្រហារជាសង្រ្គាមនៃការឈ្លានពាន អ៊ុយក្រែន និងពារពារខ្លួនហើយនិងឈ្នះ ពិភពលោកអាចត្រូវបញ្ឍប់លោកពូទីន ពេលនេះដល់ពេលធ្វើសកម្មភាពហើយ ។ ពូទីនបាននិយាយថា ការវាយប្រហារនេះចាំបាច់ការពារជនស៊ីវិលនៅភាគខាងកើតអ៊ុយក្រែនដែលជាអះអាងអាមេរិចបានព្យាករណ៍ថាលោកនិងធ្វើខុសបង្ហាញពីភាពត្រឹមត្រូវក្នុងការលុកលុយ។ សន្ទកថាតាមទូរទស្សន៏លោកពូទីនបានចោទប្រកាន់ថាសហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តរបស់ខ្លួនថាមិនអើពើរការទាមទាររបស់រុស្ស៊ីក្នុងការរារាំងអ៊ុយក្រែនពីការចូលរួមអង្គការក្នុងការធានាសន្តិសុខដល់ទីក្រុងម៉ូស្គូ លោកបាននិយាយថាគោលដៅរបស់រុស្ស៊ីមិនមែនកាន់កាប់អ៊ុយក្រែននោះទេ លើសពីនេះសារព័ត៌មាននៅអឺរ៉ុប និងសហរដ្ឋអាមេរិកទាំងអស់នោះក៏បានព្រមានថានេះគឺជាការចាប់ផ្តើមប្រយុទ្ធគ្នាទ្រង់ទ្រាយធំរវាងប្រទេសរុស្ស៊ីដែលជាមហាយក្សលេខ២លើពិភពលោក និងប្រទេសអ៊ុយក្រែន ៕