ភ្នំពេញ៖ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានចេញលិខិត ចុះថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ បានបន្តរកឃើញអ្នកឆ្លងថ្មីចំនួន ៤៦៦ករណី ជាប្រភេទអូមីក្រុង និងអ្នកជាសះស្បើយថ្មីចំនួន ៣២៤នាក់ និងអ្នកស្លាប់ថ្មីចំនួន ០៣នាក់ ក្នុងនេៈមិនបានចាក់វ៉ាក់=១ និងករណីអូមីក្រុងឆ្លងក្នុងសហគមន៍ ៧៣៨២ករណី និងករណីនាំចូលឆ្លងថ្មីចំនួន ១៦នាក់ និងករណីឆ្លងថ្មីក្នុងសហគមន៍ ៤៥០នាក់ សុទ្ធតែជាករណីបំប្លែងថ្មី អូមីក្រុង (Omicron) សម្រាប់ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២។
ករណីសរុបទូទាំងប្រទេស 《កូវីដ-១៩》និងករណីបំប្លែងថ្មី អូមីក្រុង (Omicron) ៖
អ្នកឆ្លងសរុប= ១២៨,៥៩៩នាក់
អ្នកជាសះស្បើយសរុប= ១២១,៨៧៧នាក់
អ្នកស្លាប់= ៣,០២៦នាក់
អ្នកដំណើរពីបរទេសចំនួន ២០,៦៣៣នាក់៕
គូរបញ្ជាក់ថា សម្រាប់ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២ មានករណីអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ ប្រភេទបំប្លែងថ្មីអូមីក្រុង ០៣នាក់ គឺមិនបានចាក់វ៉ាក់សាំង=១នាក់ ៕